សារពីអគ្គនាយិកា
ជូនចំពោះ អតិថិជន ដៃគូសហការ វិនិយោគិន និង សហការី
សូមស្វាគមន៍មកកាន់ ភី អេច ប្រូភើធី (PH Property) ដែលត្រូវបានគេស្គាល់ជា បុរី ប៉េង ហួត និង ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងបទពិសោធន៍ជាង ១៥ឆ្នាំ ក្នុងការកសាងគម្រាងលំនៅឋានដែលមានគុណភាពខ្ពស់ យើងខ្ញុំពិតជាមានមោទនភាពក្នុងការផ្តល់ជូន អតិថិជន ដៃគូសហការ និង សហការី នូវឱកាសក្នុងការរីកចំរើនជាមួយគ្នា។
គម្រាងរបស់យើងត្រូវបានសាងសង់ឡើងស្របទៅតាមការរចនាម៉ូតដ៏ទាន់សម័យ និង ពេញនិយមដោយបានប្រើប្រាស់នូវសម្ភារៈសំណង់ដែលមានគុណភាពខ្ពស់និងទំនើប។ ក្រុមការងារដ៏មានសមត្ថភាពរបស់យើងក៏នៅតែបន្តកែលម្អនូវគម្រាងរបស់យើងជានិច្ច ហើយយើងខ្ញុំផ្តោតសំខាន់លើភាពច្នៃប្រឌិតឥតឈប់ឈរដែលជាគន្លឹះនៃភាពជោគជ័យរបស់យើង។ ក្នុងការអភិវឌ្ឍគម្រាងរបស់យើង យើងបានគិតគូរជានិច្ចពីបរិស្ថាន និងរបៀបនៃការរស់នៅបែបទាន់សម័យ។
ភី អេច ប្រូភើធី (PH Property) នៅតែបន្តផ្តល់ជូននូវគម្រាងអភិវឌ្ឍចម្រុះជាច្រើនបន្ថែមទៀតជាមួយនឹង កន្លែងលំហែកំសាន្តបែបធម្មជាតិសំរាប់ សុខភាព សុខុមាលភាព និង ការរស់នៅបែបទាន់សម័យ។
ដោយព្រះរាជាណាចក្រកម្ពុជាបានក្លាយជាសមាជិកសមាគមអាស៊ានដែលធ្វើអោយវិស័យពាណិជ្ជកម្មប្រទេសកម្ពុជាយើងកាន់តែមានសក្តានុពល ពួកយើងខ្ញុំសូមស្វាគមន៍ដៃគូពាណិជ្ជកម្មអន្តរជាតិដើម្បីចូលរួមជាមួយយើងក្នុងការកសាងពិភពលោកអោយកាន់តែល្អប្រសើរសំរាប់អតិថិជន ដៃគូសហការ សហការី និង ប្រជាជនកម្ពុជាទាំងមូល។
សូមចូលរួមជាមួយយើងខ្ញុំដើម្បីការរីកចម្រើនទាំងអស់គ្នា!
Hong Dany
CEO