សេចក្តីជូនដំណឹងដ៏សំខាន់
តាមរយៈការប្រើប្រាស់ ឬចូលមកកាន់គេហទំព័រនេះ លោកអ្នកបានយល់ព្រមគោរពអនុវត្តទៅតាមលក្ខខណ្ឌដែលមានចែងនៅខាងក្រោមនេះ ដែលអាចត្រូវបានកែប្រែ ធ្វើបច្ចុប្បន្នភាព ឬវិសោធនកម្ម ដោយពុំចាំបាច់ជូនដំណឹងជាមុន។

ពាក្យ “ប៉េង ហួត គ្រុប” ឬ “PHG” ឬ “ពួកយើង” ឬ “យើងខ្ញុំ” គឺសំដៅដល់ម្ចាស់គេហទំព័រនេះ។ ពាក្យថា “លោកអ្នក” គឺសំដៅលើអ្នកប្រើប្រាស់ ឬអ្នកមើលគេហទំព័រនេះ។

1. ពាណិជ្ជសញ្ញា

ក្រុមហ៊ុន ប៉េង ហួត គ្រុប ក្រុមហ៊ុនពាក់ព័ន្ធ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុនម៉ៅការ និង/ឬសាជីវកម្មដែលចូលរួម គឺជាម្ចាស់នៃពាណិជ្ជសញ្ញា និងស្លាកសេវាកម្មដែលបង្ហាញនៅលើគេហទំព័រនេះ ហើយសិទ្ធិគ្រប់បែបយ៉ាងត្រូវបានរក្សាទាក់ទិននឹងពាណិជ្ជសញ្ញា និងស្លាកសេវាកម្មនោះ។

2.ការប្រើប្រាស់ព័ត៌មាន និងទិន្នន័យ

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់ជាព័ត៌មានទូទៅ និងប្រើប្រាស់ដោយលោកអ្នកតែប៉ុណ្ណោះ។ ព័ត៌មាន និងទិន្នន័យដែលមាននៅក្នុងគេហទំព័រនេះ ព្រមទាំងលក្ខខណ្ឌ និងការពណ៌នាដែលមាននៅក្នុងនេះ អាចនឹងត្រូវបានកែប្រែដោយគ្មានការជូនដំណឹងណាមួយឡើយ។ សិទ្ធិទទួលបានព័ត៌មានរបស់លោកអ្នកសម្រាប់គម្រោង ផលិតផល និងសេវាកម្មជាក់លាក់ គឺស្ថិតនៅក្រោមការសម្រេច និងការទទួលយកជាស្ថាពររបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប។ លោកអ្នកមានសិទ្ធិបង្ហាញ និងបោះពុម្ពព័ត៌មានដែលលោកអ្នកទទួលបានតាមរយៈគេហទំព័រនេះសម្រាប់តែការប្រើប្រាស់ផ្ទាល់ខ្លួនរបស់លោកអ្នកតែប៉ុណ្ណោះ។ លោកអ្នកមិនមានសិទ្ធិបោះពុម្ព បញ្ជូន ឬផលិតឡើងវិញនូវរាល់ព័ត៌មាននេះទាំងស្រុង ឬដោយផ្នែកក្នុងទម្រង់ណាមួយទៅភាគីទីបីដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុន ប៉េង ហួត គ្រុបនោះឡើយ។ ការប្រើប្រាស់គេហទំព័រនេះដោយមិនមានការអនុញ្ញាតអាចបណ្តាលឱ្យមានការទាមទារសំណងការខូចខាត។ ការប្រើប្រាស់ព័ត៌មាន ឬសម្ភារៈរបស់លោកអ្នកនៅលើគេហទំព័រនេះគឺស្ថិតក្រោមការទទួលខុសត្រូវរបស់លោកអ្នកទាំងស្រុង ដែលយើងខ្ញុំនឹងមិនទទួលខុសត្រូវនោះឡើយ។ វាជាទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងការធានាថា គម្រោង ផលិតផល សេវាកម្ម ឬព័ត៌មានដែលមានតាមរយៈគេហទំព័រនេះគឺបំពេញបានតាមតម្រូវការជាក់លាក់របស់លោកអ្នក។

3. ព័ត៌មានអំពីការអភិវឌ្ឍ

រូបភាពដែលមាននៅក្នុងគេហទំព័រនេះ គឺមិនមានបំណងតំណាងឱ្យសំណង់ជាក់ស្តែងណាមួយក្នុងទីផ្សារអភិវឌ្ឍន៍ និង/ឬលក់ដោយក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលត្រូវ ឬនឹងត្រូវបានសាងសង់ឡើងស្របតាមបទប្បញ្ញត្តិ និងលក្ខខណ្ឌជាក់លាក់ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងទិញលក់ កិច្ចសន្យា និង / ឬផ្សេងទៀតទេ។ ព័ត៌មាន និងផែនការដែលមាននៅក្នុងគេហទំព័រនេះ ក៏អាចត្រូវបានកែប្រែ និងកែសម្រួលទៅតាមតម្រូវការរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ឬតាមការតម្រូវ ឬអនុម័តដោយអាជ្ញាធរផងដែរ។ រាល់គំនូរសិល្បៈ រូបភាព រូបថត និងការតំណាងរូបភាពក្រាហ្វិកផ្សេងទៀតដោយ ប៉េង ហួត គ្រុប ឬភ្នាក់ងាររបស់ខ្លួន គ្រប់តំបន់ និងខ្នាតទាំងអស់ ព្រមទាំងព័ត៌មាននៅទីនេះគឺប្រហាក់ប្រហែល និងអាចមានការកែតម្រូវអាស្រ័យទៅតាមការវាស់វែងចុងក្រោយ។

4. សេវារបស់ភាគីទីបី និងតំណភ្ជាប់

គេហទំព័រនេះអាចមានតំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀតដែលត្រូវបានគ្រប់គ្រងដោយភាគីទីបីដែលមិនមានទំនាក់ទំនងជាមួយក្រុមហ៊ុន ប៉េង ហួត គ្រុប។ ខ្លឹមសារ ភាពត្រឹមត្រូវ មតិដែលបានបង្ហាញ និងតំណភ្ជាប់ផ្សេងទៀតដែលផ្តល់ដោយគេហទំព័រទាំងនេះពុំបានឆ្លងកាត់ការស៊ើបអង្កេត ផ្ទៀងផ្ទាត់ ត្រួតពិនិត្យ ឬគាំទ្រដោយក្រុមហ៊ុន ប៉េង ហួត គ្រុប នោះទេ។ គេហទំព័រនេះគឺឯករាជ្យពីគេហទំព័រផ្សេងទៀត។ ក្រុមហ៊ុន ប៉េង ហួត គ្រុប មិនអាចទទួលខុសត្រូវលើការការពារ និងឯកជនភាពនៃព័ត៌មានដែលលោកអ្នកផ្តល់ជូន ខណៈពេលដែលលោកអ្នកចូលមើលគេហទំព័រទាំងនោះទេ ហើយគេហទំព័រទាំងនោះមិនត្រូវបានគ្រប់គ្រងដោយសេចក្តីថ្លែងការណ៍ឯកជនភាពនេះទេ។ តំណភ្ជាប់បែបនេះត្រូវបានផ្តល់ជូនដើម្បីផ្ដល់ភាពងាយស្រួលដល់លោកអ្នកតែប៉ុណ្ណោះ ព្រមទាំងមានការជូនដំណឹងដល់លោកអ្នកថារាល់ការចូលប្រើប្រាស់របស់លោកអ្នកនូវគេហទំព័រដែលបានតភ្ជាប់បែបនេះគឺស្ថិតក្រោមការទទួលខុសត្រូវទាំងស្រុងរបស់លោកអ្នកលើហានិភ័យនានាដែលអាចកើតមាន។

4(i). កម្មវិធីសូហ្វែរ/កូនកម្មវិធីជំនួយរបស់ភាគីទីបី

ដើម្បីចូលប្រើគេហទំព័រនេះ លោកអ្នកប្រហែលជាត្រូវដំឡើងក្នុងកុំព្យូទ័រ ឬទូរស័ព្ទដៃរបស់លោកអ្នកនូវកម្មវិធីសូហ្វែរ ឬកូនកម្មវិធីជំនួយមួយចំនួនរបស់ភាគីទីបី (ឧ. flash player។ល។) ដែលអាចត្រូវបានផ្តល់សិទ្ធិប្រើប្រាស់ ឬផ្តល់ជូនដល់លោកអ្នកដោយភាគីទីបី មិនមែនដោយក្រុមហ៊ុន ប៉េង ហួត គ្រុប នោះទេ។ ដោយក្រុមហ៊ុន ប៉េង ហួត គ្រុបមិនមែនជាអ្នកបង្កើត ឬបានសាកល្បងលើកម្មវិធី ឬកូនកម្មវិធីជំនួយរបស់ភាគីទីបី ក្រុមហ៊ុន ប៉េង ហួត គ្រុប មិនធានាលើភាពស័ក្ដិសម គុណភាពជាពេញចិត្ត ឬភាពសមស្របសម្រាប់គោលបំណងជាក់លាក់ណាមួយនោះទេ ទាក់ទងនឹងកម្មវិធី ឬកូនកម្មវិធីជំនួយរបស់ភាគីទីបីនោះ និងប្រភពដើមរបស់វា ឬថាពួកវាមិនមានវិការៈ មេរោគដូចជា ពពួកមេរោគ Worm មេរោគ malware មេរោគ Adware និង/ឬ មេរោគ spyware ទេ។

5. ភាសា

ប្រសិនបើព័ត៌មាននៅលើគេហទំព័រនេះត្រូវបានបកប្រែ ឬបង្ហាញជាភាសាផ្សេងក្រៅពីភាសាខ្មែរ នោះកំណែជាភាសាខ្មែរនៃព័ត៌មាននេះត្រូវមានឧត្តមានុភាព ទាក់ទិននឹងវិវាទនានាពាក់ព័ន្ធនឹងការបកស្រាយវា។

6. គ្មានការធានា

ព័ត៌មាន ឬសម្ភារៈដែលមាននៅលើគេហទំព័រនេះ រួមទាំងអត្ថបទ ក្រាហ្វិក តំណភ្ជាប់ ឬអ្វីផ្សេងៗទៀត ត្រូវបានផ្តល់ជាមូលដ្ឋាន “ដូចដែលមាននៅក្នុងគេហទំព័រនេះ”។ ក្រុមហ៊ុន ប៉េង ហួត គ្រុប មិនធានាអំពីភាពត្រឹមត្រូវ ភាពគ្រប់គ្រាន់ ឬភាពពេញលេញនៃព័ត៌មាន និងរូបភាព ឬវីដេអូ។ល។ និងបដិសេធយ៉ាងច្បាស់ពុំទទួលខុសត្រូវលើកំហុស ឬការខ្វះចន្លោះណាមួយក្នុងនោះទេ។ ក្រុមហ៊ុន ប៉េង ហួត គ្រុប សូមមិនធ្វើការធានាអ្វីទាំងអស់ មិនថាដោយបង្កប់ន័យ ដោយច្បាស់លាស់ ឬតាមច្បាប់ទេ ដែលមានជាអាទិ៍ ការធានាមិនរំលោភសិទ្ធិភាគីទីបី កម្មសិទ្ធិ ភាពស័ក្ដិសម សមស្របសម្រាប់គោលបំណងជាក់លាក់ និង ការចៀសផុតពីមេរោគកុំព្យូទ័រនៅក្នុងព័ត៌មាន សម្ភារៈនោះទេ។ រាល់ការបង្ហាញ រូបភាព រូបថត និងរូបភាពក្រាហ្វិក និងឯកសារយោងផ្សេងទៀត គឺជាគំនូសច្នៃប្រឌិតបែបសិល្បៈតែប៉ុណ្ណោះ ហើយអាចនឹងមានការផ្លាស់ប្តូរ និងកែប្រែតាមតម្រូវការជាបន្តដោយអ្នកអភិវឌ្ឍន៍ ឬតាមការតម្រូវ ឬអនុម័តរបស់អាជ្ញាធរ។ ព័ត៌មាន រូបភាព ឬវីដេអូ។ល។ គ្មានចំណុចណាមួយនៅក្នុងនេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃសំណើផ្តល់ជូន ឬកិច្ចសន្យា ឬត្រូវបកស្រាយថាការធានាអះអាងរបស់អ្នកអភិវឌ្ឍន៍ ឬភ្នាក់ងាររបស់ខ្លួននោះទេ។ រាល់ប្លង់ទាំងអស់មិនត្រូវបានគូរតាមមាត្រដ្ឋានទេ។ ផ្ទៃក្រឡា និងខ្នាតដែលបានបញ្ជាក់នៅទីនេះគឺជាខ្នាតប្រហាក់ប្រហែល ហើយអាចមានការកែតម្រូវតាមការវាស់វែងចុងក្រោយ។

7. សេចក្តីថ្លែងការណ៍អំពីឯកជនភាព

ទោះបីជាក្រុមហ៊ុន ប៉េង ហួត គ្រុប បានចាត់វិធានការសមស្រប ដើម្បីធានាថាព័ត៌មានដែលលោកអ្នកផ្តល់ជូននឹងត្រូវបានរក្សាទុកដោយមានសុវត្ថិភាពពីការចូលប្រើដោយគ្មានការអនុញ្ញាតក៏ដោយ ក៏យើងខ្ញុំមិនអាចធានាថា ព័ត៌មានទាំងនោះនឹងមានសុវត្ថិភាពក្នុងអំឡុងពេលលោកអ្នកបញ្ជូនមកកាន់គេហទំព័រនេះដែរ។

8. ការលើកលែងពីការទទួលខុសត្រូវ

ទោះក្នុងករណីណាក៏ដោយ ក្រុមហ៊ុន ប៉េង ហួត គ្រុប មិនទទួលខុសត្រូវទេចំពោះការខូចខាតនានា ដែលមានជាអាទិ៍ ការខូចខាត ការខាតបង់ ឬការចំណាយដោយផ្ទាល់ ដោយប្រយោល ជាពិសេស ជាយថាហេតុ ឬជាផលវិបាក ដែលកើតឡើងទាក់ទងនឹងគេហទំព័រនេះ ឬគេហទំព័រដែលបានតភ្ជាប់ ឬការប្រើប្រាស់ ឬមិនអាចប្រើប្រាស់ដោយភាគីណាមួយ ឬការពឹងផ្អែកលើខ្លឹមសារនៃគេហទំព័រនេះ ឬទាក់ទិននឹងការបរាជ័យ ឬការដំណើរការណាមួយ កំហុស ការខកខាន ការរំខាន វិការៈ ការយឺតយ៉ាវ ឬការបរាជ័យក្នុងប្រតិបត្តិការ ឬការបញ្ជូនព័ត៌មាន មេរោគកុំព្យូទ័រ ឬបរាជ័យនៃប្រព័ន្ធដំណើរការ បើទោះបីជាក្រុមហ៊ុន ប៉េង ហួត គ្រុប ឬតំណាងរបស់ខ្លួនត្រូវបានណែនាំអំពីលទ្ធភាពដែលអាចកើតមានការខូចខាត ការខាតបង់ ឬការចំណាយក៏ដោយ។ លក្ខខណ្ឌនេះត្រូវមានប្រសិទ្ធភាពក្នុងវិសាលភាពពេញលេញបំផុតមួយតាមដែលច្បាប់អនុញ្ញាត។

9. ការសងសំណង

លោកអ្នកយល់ព្រមការពារ សងសំណង និងធានាឲ្យក្រុមហ៊ុន ប៉េង ហួត គ្រុប ក្រុមហ៊ុនសាជីវកម្មពាក់ព័ន្ធ បុត្រសម្ព័ន្ធ មន្ត្រី អភិបាល បុគ្គលិក ភ្នាក់ងារ អ្នកម៉ៅការ និង/ឬសាជីវកម្មដែលចូលរួម រួចផុតពីបន្ទុក ការខាតបង់ ការខូចខាត សោហ៊ុយ និងការចំណាយផ្សេងទៀតគ្រប់ប្រភេទដែលកើតមានចំពោះក្រុមហ៊ុន ប៉េង ហួត គ្រុប ចេញពីបណ្ដឹងទាមទារ ឬបណ្ដឹងណាមួយរបស់ភាគីទីបីទាក់ទងនឹង ឬកើតឡើងក្រោមលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ។ បណ្ដឹងទាមទារទាំងនេះមានជាអាទិ៍ ការរំលោភលើពាណិជ្ជសញ្ញា ឬស្លាកសេវាកម្ម ការរំលោភលើពាណិជ្ជនាម ការរំលាយ ការបង្កការខូចខាត ការជ្រៀតជ្រែកកិច្ចសន្យា ឬផលប្រយោជន៍អាជីវកម្ម ការសមគំនិត ការរំលោភលើការធានា ឬសិទ្ធិអំណាច ការលាតត្រដាង ការបរិហារកេរ្តិ៍ ឬការធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអាជីវកម្ម និងការរំលោភកម្មសិទ្ធិបញ្ញា។

10. ព័ត៌មានដែលបានដាក់ជូន

រាល់ព័ត៌មានដែលបានដាក់ជូនក្រុមហ៊ុន ប៉េង ហួត គ្រុប តាមរយៈគេហទំព័រនេះ នឹងត្រូវចាត់ទុកជាកម្មសិទ្ធិរបស់ ប៉េង ហួត គ្រុប ដែលអាចប្រើប្រាស់ដោយសេរី ក្នុងគោលបំណងណាមួយ នូវគំនិត ចំណេះដឹង ឬបច្ចេកទេសដែលមាននៅក្នុងព័ត៌មានដែលអ្នកចូលមើលគេហទំព័រនេះ ផ្តល់ជូន ប៉េង ហួត គ្រុប តាមរយៈគេហទំព័រនេះ។ ក្រុមហ៊ុន ប៉េង ហួត គ្រុប មិនមានកាតព្វកិច្ចរក្សាការសម្ងាត់ ឬឯកជនភាពទាក់ទងនឹងព័ត៌មានដែលបានដាក់ជូនឡើយ លើកលែងតែមានការព្រមព្រៀងដោយផ្ទាល់ជាលាយលក្ខណ៍អក្សរដោយក្រុមហ៊ុន ប៉េង ហួត គ្រុប ឬទៅតាមការកំណត់ដោយច្បាប់។

11. ច្បាប់គ្រប់គ្រង និងយុត្តាធិការ

ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់គេហទំព័រនេះគឺត្រូវបានគ្រប់គ្រងដោយច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់របស់ព្រះរាជាណាចក្រកម្ពុជា ហើយលោកអ្នកយល់ព្រមបញ្ជូនទៅកាន់យុត្តាធិការផ្តាច់មុខនៃតុលាការរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងលក្ខខណ្ឌថា ប្រសិនបើភាពផ្តាច់មុខបែបនេះមិនអនុវត្តចំពោះបណ្ដឹងផ្លូវច្បាប់ដែលបានផ្តួចផ្តើមឡើងឬដាក់ដោយក្រុមហ៊ុន ប៉េង ហួត គ្រុប។

12. អាជ្ញាប័ណ្ណ និងកម្មសិទ្ធិ

លោកអ្នកមិនត្រូវចែកចាយ កែប្រែ បញ្ជូន ប្រើឡើងវិញ បង្ហោះឡើងវិញ រុះរើកូដ បំបែក ឬប្រើប្រាស់ខ្លឹមសារនៃគេហទំព័រនេះសម្រាប់គោលបំណងសាធារណៈ ពាណិជ្ជកម្ម ឬគោលបំណងផ្សេងទៀតក្រៅពីការប្រើប្រាស់ផ្ទាល់ខ្លួនជាលក្ខណៈឯកជន ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនឡើយ។ គ្មានចំណុចណាមួយនៅក្នុងគេហទំព័រនេះត្រូវបានបកស្រាយថាជាការផ្តល់អាជ្ញាប័ណ្ណ ឬសិទ្ធិប្រើប្រាស់ពាណិជ្ជសញ្ញា ឬកម្មសិទ្ធិបញ្ញាផ្សេងទៀតដែលមានបង្ហាញនៅក្នុងគេហទំព័រនេះដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីម្ចាស់សាមីខ្លួនឡើយ។

13. រក្សាសិទ្ធិ © ក្រុមហ៊ុន ប៉េង ហួត គ្រុប

លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ បើមិនដូច្នេះទេ សិទ្ធិថតចម្លងនៅក្នុងគេហទំព័រនេះ ព្រមទាំងខ្លឹមសារ និងព័ត៌មាននៅក្នុងនោះ និងក្នុងទម្រង់រៀបចំរបស់វា គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ហើយសិទ្ធិទាំងអស់នេះគឺត្រូវបានរក្សាយ៉ាងជាក់លាក់។ គ្មានតំណភ្ជាប់នៃគេហទំព័រនេះទៅកាន់គេហទំព័រផ្សេងទៀត ឬការផលិតឡើងវិញនូវរាល់ព័ត៌មានណាមួយនៃគេហទំព័រនេះនៅលើគេហទំព័រផ្សេងទៀត ឬការប្រើប្រាស់ព័ត៌មានណាមួយដែលមានក្នុងទីនោះស្រាប់គោលបំណងសាធារណៈ ឬពាណិជ្ជកម្មណាមួយត្រូវបានអនុញ្ញាតដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលអាចអនុញ្ញាត ឬបដិសេធតាមឆន្ទានុសិទ្ធិរបស់ខ្លួន និងអាចស្ថិតក្រោមលក្ខខណ្ឌដែលកំណត់ដោយក្រុមហ៊ុន ប៉េង ហួត គ្រុប ទេ។

14. ទិន្នន័យផ្ទាល់ខ្លួន

លោកអ្នកយល់ព្រមគោរពតាមគោលការណ៍ក្រុមហ៊ុន ប៉េង ហួត គ្រុប និងទិន្នន័យផ្ទាល់ខ្លួន ដែលនឹងអនុវត្តចំពោះទិន្នន័យទាំងអស់ដែលលោកអ្នកបានផ្ដល់ជូន ក៏ដូចជាទិន្នន័យដែលកើតឡើងជាលទ្ធផលពីការប្រើប្រាស់សេវាកម្មគេហទំព័រនេះផងដែរ។ រាល់ទិន្នន័យ គំនិត និងព័ត៌មានផ្សេងទៀតដែលប្រមូលបាន ឬទទួលបានពីព័ត៌មានដែលផ្តល់ជូនក្រុមហ៊ុនតាមរយៈសេវាកម្មគេហទំព័រនេះ ត្រូវចាត់ទុក និងរក្សាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប។