ចុះឈ្មោះនៅទីនេះ ដើម្បីអោយយើងខ្ញុំផ្តល់ព័ត៌មានលម្អិត និងបំពេញតម្រូវការជូនលោកអ្នកជាទីគាប់ចិត្ត
ចុះប៊ូតុងខាងក្រោមនេះ ដើម្បីបង្ហាញគម្រោងទាំងអស់
ចុចបង្ហាញទាំងអស់បន្ទាប់ពីស្វែងយល់ព័ត៌មានពីការចុះឈ្មោះរួចមក អតិថិជន អាចអញ្ជើញមកការិយាល័យលក់មួយណាដែលជិតលោកអ្នកបំផុត ដើម្បីអោយខាងផ្នែកលក់យើងខ្ញុំផ្តល់ព័ត៌មានកាន់តែលម្អិតពី គម្រោង ប្រភេទផ្ទះ និងលក្ខខណ្ខផ្សេងៗផងដែរ។
ផ្នែកលក់យើងខ្ញុំ នឹងជូនអតិថិជនទៅពិនិត្យទីតំាំងសាងសង់ផ្ទះ ក្នុងគម្រោង ដែលបានជ្រើសរើស រួចបន្តទៅទស្សនាផ្ទះគំរូពិត ដើម្បីបញ្ជាក់ជូនអតិថិជន អោយបានជាក់លាក់ដូចក្នុងកិច្ចសន្យាទិញលក់ពិតប្រាកដមែន។
ក្រោយពីទទួលបានព័ត៌មាន និងព្រមព្រៀងសម្រេច លើគម្រោង ប្រភេទផ្ទះ និងទីតាំងរួច ផ្នែកលក់យើងខ្ញុំ នឹងជម្រាបជូនកាន់តែលម្អិត នូវលក្ខខណ្ខបង់ប្រាក់ ការបញ្ចុះតម្លៃ និងការបន្ថែមជូនពិសេសៗទៅតាម គម្រោងនីមួយៗ។ សូមបញ្ជាក់ផងដែរថាសម្រាប់គោលការណ៍បង់ប្រាក់ ចែកចេញជាបួនប្រភេទ ដែលមានដូចជា បង់ផ្តាច់ បង់ដំណាក់កាល បង់រំលស់មានប្រាក់កក់ និងបង់រំលស់សុទ្ធ100%។ សម្រាប់ការបង់រំលស់ កាន់តែមានភាពងាយស្រួលបន្ថែមទៀត ដោយសារបុរី ប៉េង ហួត មាន ធនាគារដៃគូសហការផ្តល់ជូនឥណទានទិញផ្ទះរហូតដល់ 10 ធនាគារ ដែលមានដូចជា ធនាគារ BOC,Sathapana, BIDC, HLB, J-Trust, CIMB, Bred, Shinhan, UCB និង FTB ជាមួយអត្រាការប្រាក់ និង រយៈពេលរហូតដល់25ឆ្នាំ ស្របទៅតាមលក្ខខណ្ឌធនាគារនីមួយៗ។ ក្រៅពីធនាគារទាំង10 អតិថិជនក៏អាចបង់រំលស់ផ្ទាល់ជាមួយ បុរី ប៉េង ហួត បានយ៉ាងងាយស្រួលផងដែរ។
តម្រូវការឯកសារ:
- អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន ច្បាប់ដើម
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
- លេខទំនាក់ទំនងដើម្បីបញ្ជាក់លើកិច្ចសន្យាទិញលក់
យើងខ្ញុំនឹងផ្តល់ជូននូវគម្រោងបង់ប្រាក់ និងឯកសារបង់រំលស់ ជាមួយនឹងកញ្ចប់ប្រូម៉ូសិនចុងក្រោយ
បុរី ប៉េង ហួត ផ្តល់ជូនលក្ខខណ្ឌបង់ប្រាក់ 4 ប្រភេទ:
- បង់ផ្តាច់
- បង់ដំណាក់កាល
- បង់រំលស់មានប្រាក់ដើម (បង់ជាមួយធនាគារដៃគូឬក៏បុរីផ្ទាល់)
- បង់រំលស់សុទ្ធ(បុរីផ្តល់ជូនការបង់រំលស់ 100%)
ធនាគារដៃគូ
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខ: 015 906 789
អ៊ីម៉ែល: sales@boreypenghuoth.com
បន្ទាប់ពីបានសម្រេចចិត្តទិញនៅក្នុងគម្រោងណាមួយ ប្រភេទផ្ទះ និង ទីតាំងដែលបានជ្រើសរើស ស័ក្តិសមសម្រាប់លោកអ្នក ក៏ដូចជាលក្ខខណ្ខ បង់ប្រាក់រួចមក អតិថិជនធ្វើការកក់ប្រាក់ត្រឹមតែ 1,000 ដុល្លារ ដើម្បីអោយផ្នែកលក់យើនខ្ញុំ នឹងរៀបចំឯកសារស្នើសុំទិញលក់ បញ្ជាក់ពីការកក់ប្រាក់ជូនទៅដល់អតិថិជន។
7 ថ្ងៃក្រោយបន្ទាប់ពីបានកក់ប្រាក់ និងជ្រើសររើសលក្ខខណ្ឌបង់ប្រាក់រួចមក ផ្នែកលក់នឹងទំនាក់ទំនងអញ្ជើញអតិថិជនមកពិនិត្យនិងផ្តិតមេដៃទទួល យល់ព្រមលើកិច្ចសន្យាទិញ លក់ ឬកិច្ចសន្យាបង់រំលស់។
ផ្នែកសំណង់ នឹងធ្ចើការសាងសង់ផ្ទះជូនអតិថិជន ដោយផ្អែកទៅលើរយៈពេល សាងសង់ដែលមាននៅក្នុងកិច្ចសន្យាទិញលក់។ បន្ទាប់ពីសាងសង់រួច ផ្នែកប្រគល់ ផ្ទះនឹងអញ្ជើញម្ចាស់ផ្ទះមកពិនិត្យ និងទទួលផ្ទះដែលបានសាងសង់រួច។